អាយុ២៥ក្ដី ឬ៣០ក្ដី ខ្វះអីខ្វះទៅ កុំឲ្យតែខ្វះលុយ
- 2018-01-04 20:11:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ២៥ក្ដី ឬ៣០ក្ដី ខ្វះអីខ្វះទៅ កុំឲ្យតែខ្វះលុយ
ចន្លោះមិនឃើញ
ដូចមនុស្សជាច្រើនតែងនិយាយ លុយមិនមែនជាអ្វីទាំងអស់។ លុយមិនសំខាន់ គ្រាន់តែជារបស់ក្រៅខ្លួន។ ត្រូវ លុយមិនអាចទិញបានអ្វីគ្រប់យ៉ាងទេ តែចង់បានអ្វីមួយ ត្រូវតែមានលុយ។
ទោះបីជាមនុស្សស្រី ឬប្រុសក៏ដោយ ក៏ត្រូវការលុយដើម្បីរស់ដែរ។ គ្មានលុយ កុំថាឡើយរឿងធំដុំ សូម្បីតែស្រោមជើងពាក់ខែរងាក៏គ្មានលទ្ធភាពដែរ។ ក្នុងវ័យ២៥ ឬ៣០ ទោះចង់ឬមិនចង់ ក៏អ្នកត្រូវឯករាជ្យរឿងលុយកាក់ដែរ មិនអាចលាដៃសុំម៉ែទៀតទេ។
អាយុ២៥ ឬ៣០ អ្នកអាចរសាត់អណ្ដែត លើវិថីស្នេហា មិនទាន់រកឃើញគូរបស់ខ្លួន។ មនោសញ្ចេតនាមិនមាន អាចមិនមានបញ្ហា តែបើអត់លុយទើបវ័ណ្ឌក។ ក្នុងវ័យនេះ យើងអាចរកលុយមិនទាន់បានច្រើន ចំនួនលុយដែលអ្នករកបានអាចគ្រប់គ្រាន់តែសម្រាប់ចាយវាយប្រចាំខែ។ អ្នកបដិសេធការណាត់ជួបជាមួយមិត្តភ័ក្ដិ ព្រោះហូបមិនចង់គ្រប់ផង បានលុយឯណាដើរលេង។
មានលុយ អ្នកអាចដើរបានគ្រប់ទីកន្លែង ធ្វើអ្វីគ្រប់យ៉ាង ឲ្យតែយើងពេញចិត្តគឺបាន មិនចាំបាច់រារែក។ មានលុយ អ្នកអាចធ្វើឲ្យប៉ាម៉ាក់មានមោទនភាព ព្រោះអ្នកមានគុណណាក៏ចង់ឲ្យកូនរបស់ខ្លួនជោគជ័យដែរ។
ជំនួសឲ្យការព្យាយាមផ្សងសំណាងរកមនុស្សម្នាក់ដែលខ្លួនអាចពឹងពាក់បាន ហេតុអ្វីមិនធ្វើជាទីដែលខ្លួនអាចពឹងពាក់បានតែម្ដងទៅ។ ព្រោះឆ្លាត ឬស្រស់ស្អាតយ៉ាងណាក៏នឹងត្រូវបាត់បង់ទៅតាមពេលវេលាដែរ។ ត្រូវមានលុយឲ្យបានច្រើនដើម្បីរក្សាសម្រស់ ហើយរកអ្នកដែលយើងស្រលាញ់ពិតប្រាកដទោះបីជាវារាងយូរបន្តិចក៏គ្មានបញ្ហា៕
ចុចអាន៖