info@sabay.com

វិធី​ថែរក្សា​សក់​ឲ្យ​នៅតែ​ទន់​រលោង ទោះ​លេង​ពណ៌​ច្រើន​ក៏​ដោយ

  • 2018-01-24 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជាច្រើន​យល់​ឃើញ​ថា ការ​ដូរ​ពណ៌​សក់​ញឹកញាប់ នឹង​ធ្វើឲ្យ​សក់​ស្ងួត សំពោង និង​មិន​រលោង​ស្អាត តែ​រឿង​នោះ​កើតឡើង​ចំពោះ​តែ​អ្នក​មិន​មាន​វិធី​ថែរក្សា​ប៉ុណ្ណោះ។ បើ​ចង់​បាន​សក់​ស្អាត​រណៈ​​លេង​ពណ៌​ច្រើន គួរ​ធ្វើ​ដូច​ខាងក្រោម៖

១.ប្រទាល​កន្ទុយក្រពើ

អ្នក​នឹង​ភ្ញាក់​ផ្អើល​បើ​ដឹង​ថា​កន្ទុយក្រពើគឺជា​ប្រភព​សារធាតុ​ចិញ្ចឹម។ វា​មាន​អង់ស៊ីម​ដែល​ជួយ​ឲ្យ​សក់​មាន​សុខភាព​ល្អ និង​ធ្វើឲ្យ​រលោង និង​ទន់។ កាត់​កន្ទុយក្រពើ​ជា​ពីរ​បី​បំណែក ហើយ​ពុះ​យក​ជែល​ស្រស់។ លាយ​ជែល​ជា​មួយ ទឹក​បន្តិច​ហើយ​យក​ទៅ​លាប​នៅ​លើ​សក់។ ទុក​ចោល ៣០ នាទី​ហើយ​បន្ទាប់​មក​លាង​សម្អាត​ដោយ​ប្រើ​សាប៊ូ​កក់​សក់។ ព្យាយាម​ធ្វើ ៣ ថ្ងៃ​ម្ដង សក់​រឹតតែ​រលោង​ទ្វេដង។

២.ធ្វើ​ម៉ាស់​ចេក សម្រាប់​អប់​សក់

ចេក​សម្បូរ​ទៅ​ដោយ​កាបូអ៊ីដ្រាត វីតាមីន ប្រេង​ធម្មជាតិ និង​ប៉ូតាស្យូម។ វា​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ខ្លាំង​ដែល​ជួយ​ប្រឆាំង​ភាព​ខូចខាត​ពី​ថ្នាំ​លាប​សក់។ ការ​យក​​ម៉ាស់​ចេក ទុក​អប់​សក់​នឹង​ធ្វើឲ្យ​សក់​របស់​អ្នក​មាន​សុខភាព​ល្អ ហើយ​ថែម​ទាំង​ផ្ដល់​សំណើម។ វិធី​ធ្វើ​យក​ចេកទុំ ១ ផ្លែ និង​យ៉ាអួរ​ពីរ​ស្លាបព្រា​កាហ្វេ​ទៅ​ច្របល់​បញ្ជូន​គ្នា រួច​យក​ទៅ​លាប​ពី​គល់ ដល់​ចុង​សក់ ហើយ​ទុក ៤៥ នាទី​ចាំ​លាង​សម្អាត​ចេញ និង​កក់​សក់។ វិធី​នេះ​អាច​ធ្វើ​មួយ​សប្ដាហ៍​ម្ដង។

៣.ប្រយ័ត្ន​ចំពោះ​ក្រាស់​សិតសក់

ចំពោះ​ធ្មេញ​ក្រាស់ ត្រូវ​ជ្រើសរើស​ធ្មេញ​រង្វើល ហើយ​រលោង​ស្អាត ជាពិសេស​បើ​ក្រាស់​ចាស់ ព្រោះ​ប្រើ​យូរ​ឆ្នាំ​គួរ​តែ​ដូរ​វា​ចេញ​ទៅ។ កាលណា​ក្រាស់​មាន​មុខ​ដាច់​ៗ បណ្ដាល​ឲ្យ​ទាក់​សក់ ឬ​សិត​ទៅ​មិន​ឃើញ​រាប​ស្មើ​ល្អ។

៤.សាប៊ូ

បន្ទាប់ពី​លាង​សម្អាត​ជែល​ប្រទាល​កន្ទុយ​ក្រពើ ឬ​មាស់​ចេក​ចេញ​ពី​ស្បែក​ក្បាល​ស្អាត​អស់​ហើយ ត្រូវ​ប្រើ​សាប៊ូ​កក់​សក់ ហើយ​បើ​ចង់​ឲ្យ​សក់​កាន់តែ​តែ​រលាស់​ថែម​មួយ​កម្រិត​ទៀត​ប្រើ​ក្រែម​បន្ទន់​សក់​បន្តិច​ថែម​ទៀត​ទៅ។ ដូចនេះ កញ្ញា​ សូម​ណែ​នាំ​សាប៊ូ​ និង​ក្រែម​បន្ទន់​សក់​ដែល​ល្អ​បំផុត​គឺ DOVE ​Intensive​ Repair ​ដែល ជួយ​ឲ្យ​សក់​ទន់​រលោង​ និង​ព្យាបាល​សក់​ខូច​ខ្លាំង​យ៉ាង​មាន​ប្រសិទ្ធភាព​ជាមួយ​រូប​មន្ត Viber active ​និង ​Micro ​sheet​ 100% ​ដែល​មាន​តែ​នៅ​ក្នុង​ក្រែម​បន្ទន់​សក់​ DOVE​ តែ​មួយ​គត់៕

ប្រភព៖ kanha   ប្រែ​សម្រួល៖ mrrdom47

អត្ថបទពេញនិយម
អត្ថបទថ្មី