៥ យ៉ាងធ្វើឲ្យអ្នក និងសង្សារចាស់មិនអាចក្លាយជាមិត្តបាន ក្រោយពេលបែកគ្នា
- 2018-01-23 21:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៥ យ៉ាងធ្វើឲ្យអ្នក និងសង្សារចាស់មិនអាចក្លាយជាមិត្តបាន ក្រោយពេលបែកគ្នា
ចន្លោះមិនឃើញ
ក្រោយបែកគ្នា មានគូស្នេហ៍ជាច្រើនបានសន្យាថានឹងបន្តទំនាក់ទំនងដោយការសេពគប់គ្នាជាមិត្តភ័ក្ដិវិញ។ អ្នកខ្លះ ធ្វើបែបនេះព្រោះមិនចង់បាត់បង់មនុស្សដែលធ្លាប់ស្រឡាញ់ ធ្លាប់យល់ចិត្ត ធ្លាប់ស្គាល់ច្បាស់ ហើយអ្នកខ្លះទៀតប្រហែលនៅតែមានបំណងវិលត្រឡប់រកគ្នាវិញ។ ប៉ុន្តែទោះជាពួកគេប្រឹងប្រែងមកសេពគប់គ្នាវិញប៉ុណ្ណាក៏ដោយ ក៏វានៅតែបរាជ័យ ដោយសារតែហេតុផលទាំង ៥ ខាងក្រោម៖
១.វាជារឿងដ៏ឈឺចាប់
ពេលក្លាយជាមិត្តភ័ក្ដិ អ្នកមិនមែនសិទ្ធិជ្រៀតជ្រែក ឬលូកដៃក្នុងជីវិតរបស់សង្សារចាស់បានច្រើនដូចពីមុនឡើយ។ ពេលគេណាត់ជួបអ្នកថ្មី អ្នកអាចត្រឹមតែចូលរួមអបអរសាទរគេតែប៉ុណ្ណោះ ហើយរឿងដែលរឹតតែឈឺចាប់នោះ គឺឃើញអ្នកថ្មីចូលមកជំនួសកន្លែង និងដណ្ដើមគ្រប់យ៉ាងដែលធ្លាប់ជាកម្មសិទ្ធិរបស់អ្នក។
២.នៅតែមិនអាចចុះសម្រុងគ្នា
អ្នកទាំងពីរបែកគ្នាដោយសារតែការមិនចុះសម្រុងគ្នាចំពោះរឿងជាច្រើន ហើយនៅពេលដែលក្លាយជាមិត្ត រឿងទាំងនោះក៏នៅតែជាបញ្ហាដដែល។
៣.មិនអាចកាត់ផ្ដាច់មនោសញ្ចេតនា
អ្នកទាំងពីរធ្លាប់ធ្វើរឿងស្និទ្ធស្នាល ផ្អែមល្ហែមជាច្រើនជាមួយគ្នា ទោះបីជាអ្នកទាំងពីរប្ដូរផ្ដាច់សន្យាមិនឲ្យហួសព្រំដែនមិត្តភាពយ៉ាងណាក៏ដោយ ក៏វាមិនអាចទៅរួចក្នុងរយៈពេលមួយយប់ដែរ។ អារម្មណ៍ចង់ឱប ចង់ថើប ចង់កាន់ដៃ ចង់នៅក្បែរ នឹងកម្រើកឡើងដែលពិតជាធ្វើឲ្យអ្នកពិបាកក្នុងការគ្រប់គ្រងខ្លួនឯង។
៤.អនុស្សាវរីយ៍
អនុស្សាវរីយ៍ទាំងល្អ ទាំងអាក្រក់ដែលអ្នកទាំងពីរបានសាងរួមគ្នា សុទ្ធតែជាការចងចាំមួយដែលអ្នកគ្មានថ្ងៃបំភ្លេចបាន។ វាជាផ្នែកមួយនៃជីវិតរបស់អ្នក ហើយអ្នកក៏មិនអាចគេចវេះពីការពិតបានឡើយ។ ពេលដែលជួបមុខគ្នា អ្នកប្រាកដជានឹកឃើញរឿងរ៉ាវចាស់ៗទាំងនោះមកវិញ ដោយមិនដឹងខ្លួន។
៥.អ្នកនៅតែមានចិត្តស្រឡាញ់
ស្នេហាអ្នកទាំងពីរឈានដល់ផ្លូវបំបែក ប្រហែលជាដោយសារតែមូលហេតុផ្សេងៗមួយចំនួនដែលមិនអាចដោះស្រាយចេញ។ រឿងដែលសំខាន់គឺអ្នកនៅតែស្រឡាញ់គេ ដូច្នេះទោះបីមានឋានៈត្រឹមតែជាមិត្តល្អ អ្នកនៅតែរកវិធីវិលត្រឡប់វិញតាមតែអាចទៅរួច ទាំងដែលដឹងច្បាស់ថា វាគ្មានសង្ឃឹមសោះឡើយ៕
ចុចអាន៖មូលហេតុធ្វើឲ្យប្ដីប្រពន្ធមានអារម្មណ៍ថា រាល់ថ្ងៃធុញទ្រាន់នឹងសម្ពន្ធភាពខ្លួនឯង