មនុស្សធ្វើល្អ ច្រើនបានផលល្អ មនុស្សធ្វើល្ងង់ ច្រើនរស់បានសុខ
- 2018-01-25 00:01:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សធ្វើល្អ ច្រើនបានផលល្អ មនុស្សធ្វើល្ងង់ ច្រើនរស់បានសុខ
ចន្លោះមិនឃើញ
គេល្ងង់ មិនមែនមានន័យថាគេខ្វាក់ភ្នែក គេធ្វើល្អ មិនមែនមានន័យថាគេព្រមឲ្យអ្នកធ្វើបាបបាន។
មនុស្សយើងពេលខ្លះក៏ស្រដៀងនឹងផ្លែម្ទេស មានពណ៌ស្រស់ឆើតតែបង្កប់ដោយជាតិក្ដៅ
ពេលខ្លះប្រៀបដូចជាស្ពៃក្ដោប មានការបិទបាំងច្រើនស្រទាប់ទម្រាំដល់បណ្ដូលក្នុង
ពេលខ្លះប្រៀបដូចផ្កាឈូក ទម្រាំបានគ្រាប់ឈូក ក៏ត្រូវរង់ចាំឲ្យស្រទាប់ផ្ការុះអស់សិន
ពេលខ្លះធ្វើល្ងង់ខ្លះ ធ្វើឆោតខ្លះ ធ្វើមិនដឹងរឿងខ្លះក៏មិនអីដែរ ធ្វើធម្មតា គិតធម្មតា អាចនឹងរស់ស្រួលជាងគិតអ្វីជ្រៅៗ។
ពេលខ្លះ ដឹងច្រើន ចេះដឹងច្រើន ឬយល់រឿងច្រើនពេក ក៏អាចធ្វើឲ្យយើងកាន់តែឈឺចាប់ និងចង់ចុះចាញ់។
គ្មានអ្នកណាល្ងង់ជាងអ្នកណាទេ ហើយក៏គ្មានអ្នកណាឆ្លាតជាងអ្នកណាដែរ
ព្រោះពេលខ្លះ គេធ្វើជាល្ងង់ ព្រោះគេមិនចង់ឲ្យមានរឿងរាលដាល
ព្រោះពេលខ្លះ គេធ្វើជាល្ងង់ ព្រោះគេមិនចង់ប្រាប់ការពិតឲ្យអ្នកអាម៉ាស
ព្រោះពេលខ្លះ គេធ្វើជាល្ងង់ ព្រោះគេមិនចង់ប្រកាន់ទោសអូសដំណើរ
ព្រោះពេលខ្លះ គេធ្វើជាល្ងង់ ព្រោះគេនៅចង់រក្សាទំនាក់ទំនងល្អៗជាមួយគ្នា
ព្រោះពេលខ្លះ គេធ្វើជាល្ងង់ ព្រោះគេនៅចង់អភ័យទោស និងផ្ដល់ឱកាសឲ្យអ្នក
មនុស្សធ្វើល្អ ច្រើនបានផលល្អ
មនុស្សចេះធ្វើល្ងង់ ច្រើនរស់បានសុខ ៕
ចុចអាន៖