២០សន្លឹកលើសពី Sweet របស់ Mai & Ter ពីគូសម្ដែង ក្លាយជាគូស្នេហ៍ក្រៅឆាក
- 2018-01-26 19:43:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០សន្លឹកលើសពី Sweet របស់ Mai & Ter ពីគូសម្ដែង ក្លាយជាគូស្នេហ៍ក្រៅឆាក
ចន្លោះមិនឃើញ
ព័ត៌មានអំពីទំនាក់ទំនងស្នេហារបស់តារាសម្ដែងជួរមុខពីររូបគឺ Ter Chantavit និង Mai Davika កំពុងក្លាយជាប្រធានបទក្ដៅមួយលើបណ្ដាញព័ត៌មាន និងបណ្ដាញសង្គមក្នុងប្រទេសថៃ បន្ទាប់ពីភាគីខាងប្រុសបានផ្ដល់សម្ភាសកាលពីម្សិលមិញថា អ្នកទាំងពីរពិតជាកំពុងរាប់អានមើលចិត្តគ្នាពិតមែន ប៉ុន្តែទើបតែចាប់ផ្ដើមកាលពីដើមខែមករា ប៉ុណ្ណោះ មិនមែនបីបួនខែដូចព័ត៌មានលេចឮនោះទេ។ គួរបញ្ជាក់ថា តារាទាំងពីរដួងបានចាប់ផ្ដើមស្និទ្ធស្នាលគ្នាក្រោយសម្ដែងរឿងរួមគ្នាលើកដំបូងមានចំណងជើងថា “Chai Mai Jing Ying Thae” ដែលទើបតែចាក់ផ្សាយចប់បរិបូរកាលពីពេលថ្មីៗ។
ឥលូវនេះ យើងមកទស្សនាទាំងអស់គ្នា ថាតើទំនាក់ទំនងរបស់កំលោះវ័យ ៣៤ឆ្នាំ និងស្រីស្អាតវ័យ ២៥ឆ្នាំរូបនេះ មានភាពផ្អែមល្ហែម និងស្អិតល្មួតយ៉ាងណាខ្លះ សូមទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖