ស្រលាញ់ខ្លួនឯងឲ្យកាន់តែច្រើន ដោយបន្ថែម ៥ យ៉ាងនេះ
- 2018-01-29 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រលាញ់ខ្លួនឯងឲ្យកាន់តែច្រើន ដោយបន្ថែម ៥ យ៉ាងនេះ
ចន្លោះមិនឃើញ
អ្នកដែលស្រលាញ់ខ្លួនឯង គួរតែបន្ថែម ៥ យ៉ាងនេះ ព្រោះវាជួយដល់សុខភាព និងផ្នែកផ្សេងៗបានច្រើន។ ដូចនេះបើចង់ឲ្យខ្លួនឯងកាន់តែរស់រវើក កុំភ្លេចអ្វីទាំងនេះ៖
១.បរិភោគអាហារដែលមានសុខភាពល្អ៖ អ្វីដែលត្រូវញ៉ាំ គឺកំណត់ចំនួនបរិមាណឲ្យបានត្រឹមត្រូវ ដោយអាហារនីមួយៗគួរតែមានជាតិខ្លាញ់តិច ម្សៅឬគ្រាប់ធញ្ញជាតិក៏តិច ចំណែកអ្វីដែលគួរញ៉ាំច្រើន គឺផ្លែឈើ និងបន្លែ។
២.គេងច្រើន៖ ការគេង គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាព។ ប្រសិនបើសម្រាកបានតិចតួចពេក រាងកាយនឹងគ្មានកម្លាំងកំហែងធ្វើការងារឡើយ ហើយជំងឺគឺអាចជ្រៀតចូលបានយ៉ាងងាយ។ ដូចនេះដែលគេងតិចជាង ៨ ម៉ោង គួរតែកែទម្លាប់ចោលហើយ។
៣.ព្យាយាមធ្វើចិត្តឲ្យស្ងប់៖ ពេលភាពតានតឹងកើតឡើង ត្រូវតែរម្ងាប់ចិត្តឲ្យស្ងប់វិញភ្លាម ដើម្បីថែរក្សាសុខភាពផ្លូវចិត្ត។ បន្ទាប់មករកមើលដំណោះស្រាយបញ្ហា ដែលនឹងមិនធ្វើឲ្យវាកើតឡើងទៀត។
៤.រៀនអ្វីថ្មី៖ ចំណាយពេល ដើម្បីរៀនអ្វីថ្មី ព្រោះវាអាចជួយឲ្យជីវិតអ្នកជួបតែភាពស្រស់ស្រាយ និងរកឃើញសុភមង្គលមិនធ្លាប់ជួប។
៥.ហាត់ប្រាណ៖ វានឹងជួយទាំងសុខភាព និងសម្រស់ឲ្យនៅតែល្អ។ ដូច្នេះទោះជារវល់យ៉ាងណាក៏កុំភ្លេចធ្វើលំហាត់ប្រាណ ជ ាប្រចាំថ្ងៃ។ យូហ្គា គឺជាជម្រើសដ៏ល្អជួយបានទាំងខាងក្រៅ និងចេញពីក្នុង៕
ចុចអាន៖គ្រាន់តែអង្គុយពែនភ្នែនញ៉ាំបាយសោះក៏មានប្រយោជន៍ចំពោះសុខភាពច្រើនដល់ម្លឹង!